មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ
សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក ទាំងអស់ មេត្តាជ្រាបថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងមានការជួយឧបត្ថម្ភគាំទ្រ ដោយមូលនិធិសេវា (SEVA Foundation) នឹងធ្វើការពិនិត្យ ព្យាបាល និងវះកាត់ភ្នែក
ដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយយោងតាមផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ របស់ក្រសួងសុខាភិបាល និងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពភ្នែក ហើយតម្រូវឲ្យមានការពិនិត្យ ព្យាបាលជាបន្ទាន់ ដើម្បីបានជៀសផុតពីភាពពិការភ្នែក ជាពិសេសអ្នកមានជំងឺបាយភ្នែក និងកន្ទុយថ្លែន ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ដែលមានបញ្ហាសុខភាពភ្នែក សូមអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាល និងវះកាត់ ដោយឥតគិតថ្លៃនេះ ឲ្យបានគ្រប់ៗគ្នា។
សូមអរគុណ